ព្រះត្រៃបិដក ភាគ ១០៤

នកា​មា​វចរ​ធម៌ ជា​បច្ច័យ​នៃ​កាមាវចរ​ធម៌ ដោយ​អតិ្ថ​ប្ប​ច្ច័​យ បាន​ដល់ សហជាត បច្ឆា​ជាត ដូចគ្នានឹង​វិប្បយុត្ត​ប្ប​ច្ច័​យដែរ។ នកា​មា​វចរ​ធម៌ ជា​បច្ច័យ​នៃ​កាមាវចរ​ធម៌​ផង នៃ​នកា​មា​វចរ​ធម៌​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។ កាមាវចរ​ធម៌​ក្តី នកា​មា​វចរ​ធម៌​ក្តី ជា​បច្ច័យ​នៃ​កាមាវចរ​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត បច្ឆា​ជាត អាហារ និង​ឥន្ទ្រិយ។ សហជាត គឺ​ពួក​នកា​មា​វចរ​ក្ខន្ធ​ផង ពួក​មហាភូត​ផង ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ គឺ​បដិសន្ធិ។ បច្ឆា​ជាត គឺ​ពួក​នកា​មា​វចរ​ក្ខន្ធ​ផង កព​ឡិង្កា​រា​ហារ​ផង ជា​បច្ច័យ​នៃ​កាយ​នេះ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ បច្ឆា​ជាត គឺ​ពួក​នកា​មា​វចរ​ក្ខន្ធ​ផង រូប​ជីវិតិន្ទ្រិយ​ផង ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ។ កាមាវចរ​ធម៌​ក្តី នកា​មា​វចរ​ធម៌​ក្តី ជា​បច្ច័យ​នៃ​នកា​មា​វចរ​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បុរេ​ជាត។ សហជាត គឺ​នកា​មា​វចរ​ក្ខន្ធ១ផង វត្ថុ​ផង ជា​បច្ច័យ​នៃ​ខន្ធ៣ ដោយ​អត្ថិ​ប្ប​ច្ច័​យ ខន្ធ២ … បដិសន្ធិ។ … ជា​បច្ច័យ ដោយ​នត្ថិ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​វិ​គត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​អវិ​គត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 637831253545813333
ទៅកាន់ទំព័រ៖