ព្រះត្រៃបិដក ភាគ ១០៤

 [១៤៨] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤ ព្រោះ​ហេតុ​ប្ប​ច្ច័​យ … ក្នុ​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នអនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នសម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នអញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នសម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នោ​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៤។
 [១៤៩] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤ ព្រោះ​នហេតុ​ប្ប​ច្ច័​យ … ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៤។ អនុលោម​មាតិកា បណ្ឌិត​គប្បី​ធ្វើ។ … ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៧។

ចប់ កាមាវចរ​ទុ​កៈ។


រូបាវចរ​ទុ​កៈ
បដិ​ច្ច​វារៈ


 [១៥០] រូបាវចរ​ធម៌ អាស្រ័យ​នូវ​រូបាវចរ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​រូ​បាវ​ចរ​ក្ខន្ធ១ នូវ​ខន្ធ២ … គឺ​បដិសន្ធិ។ នរូ​បាវ​ចរ​ធម៌ អាស្រ័យ​នូវ​រូបាវចរ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​រូ​បាវ​ចរ​ក្ខន្ធ គឺ​បដិសន្ធិ។ រូបាវចរ​ធម៌​ក្តី នរូ​បាវ​ចរ​ធម៌​ក្តី អាស្រ័យ​នូវ​រូបាវចរ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ផង ចិត្តសមុដ្ឋាន​រូប​ផង អាស្រ័យ​នូវ​រូ​បាវ​ចរ​ក្ខន្ធ១ នូវ​ខន្ធ២ …
ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 637831254256968390
ទៅកាន់ទំព័រ៖