ព្រះត្រៃបិដក ភាគ ១០៤

ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ មោហៈ ដែល​ប្រកបដោយ​វិចិកិច្ឆា ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយហេតុ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ មូល គឺ​មោហៈ ដែល​ប្រកបដោយ​វិចិកិច្ឆា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយហេតុ​ប្ប​ច្ច័​យ។ មូល គឺ​មោហៈ ដែល​ប្រកបដោយ​វិចិកិច្ឆា ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ។
 [២១] ទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ ជា​បច្ច័យ នៃ​ទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ទស្សនេ​នប​ហា​តព្វ​ហេតុ​កក្ខន្ធ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​ទស្សនេ​នប​ហា​តព្វ​ហេតុ​កក្ខន្ធ។ មូល គឺ​ពួក​នទស្សនេ​នប​ហា​តព្វ​ហេតុ​កក្ខន្ធ​ផង មោហៈ​ផង កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​ទស្សនេ​នប​ហា​តព្វ​ហេតុ​កក្ខន្ធ។ មូល គឺ​ពួក​ខន្ធ ដែល​ប្រកបដោយ​វិចិកិច្ឆា​ផង មោហៈ​ផង កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​ទស្សនេ​នប​ហា​តព្វ​ហេតុ​កក្ខន្ធ។ នទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ ជា​បច្ច័យ​នៃ​នទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​នូវ​ទាន​… នូវ​សីល​… បុគ្គល​ធ្វើ​នូវ​ឧបោសថកម្ម
ថយ | ទំព័រទី ១៥ | បន្ទាប់
ID: 637831214096689480
ទៅកាន់ទំព័រ៖