ព្រះត្រៃបិដក ភាគ ១០៤

គឺ​បដិសន្ធិ។ នរូ​បាវ​ចរ​ធម៌ អាស្រ័យ​នូវ​នរូ​បាវ​ចរ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ផង ចិត្តសមុដ្ឋាន​រូប​ផង អាស្រ័យ​នូវ​នរូ​បាវ​ចរ​ក្ខន្ធ១ នូវ​ខន្ធ២ … គឺ​បដិសន្ធិ។ រូបាវចរ​ធម៌ អាស្រ័យ​នូវ​នរូ​បាវ​ចរ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​រូ​បាវ​ចរ​ក្ខន្ធ អាស្រ័យ​នូវ​វត្ថុ ក្នុង​ខណៈ​នៃ​បដិសន្ធិ។ រូបាវចរ​ធម៌​ក្តី នរូ​បាវ​ចរ​ធម៌​ក្តី អាស្រ័យ​នូវ​នរូ​បាវ​ចរ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​រូ​បាវ​ចរ​ក្ខន្ធ អាស្រ័យ​នូវ​វត្ថុ កដ​ត្តា​រូប អាស្រ័យ​នូវ​ពួក​មហាភូត ក្នុង​ខណៈ​នៃ​បដិសន្ធិ។ រូបាវចរ​ធម៌ អាស្រ័យ​នូវ​រូបាវចរ​ធម៌​ផង នូវ​នរូ​បាវ​ចរ​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​រូ​បាវ​ចរ​ក្ខន្ធ១ផង នូវ​វត្ថុ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ នូវ​ខន្ធ២…។ នរូ​បាវ​ចរ​ធម៌ អាស្រ័យ​នូវ​រូបាវចរ​ធម៌​ផង នូវ​នរូ​បាវ​ចរ​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​រូ​បាវ​ចរ​ក្ខន្ធ​ផង នូវ​ពួក​មហាភូត​ផង កដ​ត្តា​រូប អាស្រ័យ​នូវ​ពួក​រូ​បាវ​ចរ​ក្ខន្ធ​ផង នូវ​ពួក​មហាភូត​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ។ រូបាវចរ​ធម៌​ក្តី នរូ​បាវ​ចរ​ធម៌​ក្តី អាស្រ័យ​នូវ​រូបាវចរ​ធម៌​ផង នូវ​នរូ​បាវ​ចរ​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​រូ​បាវ​ចរ​ក្ខន្ធ១ផង នូវ​វត្ថុ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ
ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 637831254421250513
ទៅកាន់ទំព័រ៖