ព្រះត្រៃបិដក ភាគ ១០៤

 [១៥៣] រូបាវចរ​ធម៌ អាស្រ័យ​នូវ​រូបាវចរ​ធម៌ ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​រូ​បាវ​ចរា​ធិប​តិ អាស្រ័យ​នូវ​ពួក​រូ​បាវ​ចរ​ក្ខន្ធ ខន្ធ៣ អាស្រ័យ​នូវ​រូ​បាវ​ចរ​ក្ខន្ធ១ ជា​វិបាក នូវ​ខន្ធ២ … គឺ​បដិសន្ធិ។ នរូ​បាវ​ចរ​ធម៌ អាស្រ័យ​នូវ​រូបាវចរ​ធម៌ ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​រូ​បាវ​ចរ​ក្ខន្ធ​ជា​វិបាក គឺ​បដិសន្ធិ។ រូបាវចរ​ធម៌​ក្តី នរូ​បាវ​ចរ​ធម៌​ក្តី អាស្រ័យ​នូវ​រូបាវចរ​ធម៌ ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ផង ចិត្តសមុដ្ឋាន​រូប​ផង អាស្រ័យ​នូវ​រូ​បាវ​ចរ​ក្ខន្ធ១ ជា​វិបាក នូវ​ខន្ធ២ … គឺ​បដិសន្ធិ។ នរូ​បាវ​ចរ​ធម៌ អាស្រ័យ​នូវ​នរូ​បាវ​ចរ​ធម៌ ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ផង ចិត្តសមុដ្ឋាន​រូប​ផង អាស្រ័យ​នូវ​នរូ​បាវ​ចរ​ក្ខន្ធ១។ នកា​មា​វចរៈ៣ ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ មិន​មាន​ផ្សេងគ្នា​ទេ ពួក​មហាភូត​ទាំងអស់ បណ្ឌិត​គប្បី​ធ្វើ​ក្នុង​បទ​នេះ។ រូបាវចរ​ធម៌ អាស្រ័យ​នូវ​រូបាវចរ​ធម៌​ផង នូវ​នរូ​បាវ​ចរ​ធម៌​ផង ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​រូ​បាវ​ចរ​ក្ខន្ធ១ផង នូវ​វត្ថុ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ។ នរូ​បាវ​ចរ​ធម៌ អាស្រ័យ​នូវ​រូបាវចរ​ធម៌​ផង នូវ​នរូ​បាវ​ចរ​ធម៌​ផង ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​រូ​បាវ​ចរ​ក្ខន្ធ​ជា​វិបាក​ផង នូវ​ពួក​មហាភូត​ផង គឺ​បដិសន្ធិ។
ថយ | ទំព័រទី ១៥២ | បន្ទាប់
ID: 637831254846534605
ទៅកាន់ទំព័រ៖