ព្រះត្រៃបិដក ភាគ ១០៤

នរូ​បាវ​ចរ​ធម៌ ពឹងផ្អែក​នឹងន​រូបាវចរ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹងន​រូ​បាវ​ចរ​ក្ខន្ធ១ ដរាបដល់​ពួក​អជ្ឈត្តិក​មហាភូត ពួក​នរូ​បាវ​ចរ​ក្ខន្ធ ពឹងផ្អែក​នឹង​វត្ថុ។ រូបាវចរ​ធម៌ ពឹងផ្អែក​នឹងន​រូបាវចរ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​រូ​បាវ​ចរ​ក្ខន្ធ ពឹងផ្អែក​នឹង​វត្ថុ គឺ​បដិសន្ធិ។ រូបាវចរ​ធម៌​ក្តី នរូ​បាវ​ចរ​ធម៌​ក្តី ពឹងផ្អែក​នឹងន​រូបាវចរ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​រូ​បាវ​ចរ​ក្ខន្ធ ពឹងផ្អែក​នឹង​វត្ថុ ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​មហាភូត គឺ​បដិសន្ធិ។ រូបាវចរ​ធម៌ ពឹងផ្អែក​នឹង​រូបាវចរ​ធម៌​ផង នឹងន​រូបាវចរ​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​រូ​បាវ​ចរ​ក្ខន្ធ១ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២ … គឺ​បដិសន្ធិ។ នរូ​បាវ​ចរ​ធម៌ ពឹងផ្អែក​នឹង​រូបាវចរ​ធម៌​ផង នឹងន​រូបាវចរ​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​រូ​បាវ​ចរ​ក្ខន្ធ​ផង នឹង​ពួក​មហាភូត​ផង គឺ​បដិសន្ធិ។ រូបាវចរ​ធម៌​ក្តី នរូ​បាវ​ចរ​ធម៌​ក្តី ពឹងផ្អែក​នឹង​រូបាវចរ​ធម៌​ផង នឹងន​រូបាវចរ​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​រូ​បាវ​ចរ​ក្ខន្ធ១ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២ … ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​រូ​បាវ​ចរ​ក្ខន្ធ​ផង នឹង​ពួក​មហាភូត​ផង គឺ​បដិសន្ធិ។ សេចក្តី​បំប្រួញ។
ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 637831255749849086
ទៅកាន់ទំព័រ៖