ព្រះត្រៃបិដក ភាគ ១០៤
[១៥៩] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៤ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៤ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៤ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៤ ក្នុងអាសេវនប្បច្ច័យ មានវារៈ៤ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[១៦០] នរូបាវចរធម៌ ពឹងផ្អែកនឹងនរូបាវចរធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងនរូបាវចរក្ខន្ធ១ ជាអហេតុកៈ នឹងខន្ធ២ ជាអហេតុកប្បដិសន្ធិ ដរាបដល់ពួកអសញ្ញសត្វ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខ្វាយតនៈ នឹងកាយាយតនៈ … ពួកនរូបាវចរក្ខន្ធ ជាអហេតុកៈ ពឹងផ្អែកនឹងវត្ថុ មោហៈ ដែលប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈផង នឹងវត្ថុផង។
[១៦១] រូបាវចរធម៌ ពឹងផ្អែកនឹងរូបាវចរធម៌ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ មានវារៈ៣ ប្រហែលគ្នានឹងបដិច្ចវារៈដែរ។
ID: 637831255995496683
ទៅកាន់ទំព័រ៖