ព្រះត្រៃបិដក ភាគ ១០៤

នរូ​បាវ​ចរ​ធម៌ ពឹងផ្អែក​នឹងន​រូបាវចរ​ធម៌ ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។ រូបាវចរ​ធម៌ ពឹងផ្អែក​នឹងន​រូបាវចរ​ធម៌ ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​រូ​បាវ​ចរា​ធិប​តិ ពឹងផ្អែក​នឹង​វត្ថុ ពួក​រូ​បាវ​ចរ​ក្ខន្ធ​ជា​វិបាក ពឹងផ្អែក​នឹង​វត្ថុ គឺ​បដិសន្ធិ។ រូបាវចរ​ធម៌​ក្តី នរូ​បាវ​ចរ​ធម៌​ក្តី ពឹងផ្អែក​នឹងន​រូបាវចរ​ធម៌ ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​ពួក​រូ​បាវ​ចរ​ក្ខន្ធ​ជា​វិបាក ពឹងផ្អែក​នឹង​វត្ថុ ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​មហាភូត គឺ​បដិសន្ធិ។ រូបាវចរ​ធម៌ ពឹងផ្អែក​នឹង​រូបាវចរ​ធម៌​ផង នឹងន​រូបាវចរ​ធម៌​ផង ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​រូ​បាវ​ចរា​ធិប​តិ ពឹងផ្អែក​នឹង​ពួក​រូ​បាវ​ចរ​ក្ខន្ធ​ផង នឹង​វត្ថុ​ផង ខន្ធ៣ ពឹងផ្អែក​នឹង​រូ​បាវ​ចរ​ក្ខន្ធ១ ជា​វិបាក​ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២ … ខន្ធ៣ ពឹងផ្អែក​នឹង​រូ​បាវ​ចរ​ក្ខន្ធ១ផង នឹង​វត្ថុ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ នឹង​ខន្ធ២…។ នរូ​បាវ​ចរ​ធម៌ ពឹងផ្អែក​នឹង​រូបាវចរ​ធម៌​ផង នឹងន​រូបាវចរ​ធម៌​ផង ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​រូ​បាវ​ចរ​ក្ខន្ធ ជា​វិបាក​ផង នឹង​ពួក​មហាភូត​ផង គឺ​បដិសន្ធិ។ រូបាវចរ​ធម៌​ក្តី នរូ​បាវ​ចរ​ធម៌​ក្តី ពឹងផ្អែក​នូវ​រូបាវចរ​ធម៌​ផង នឹងន​រូបាវចរ​ធម៌​ផង ទើប​កើតឡើង
ថយ | ទំព័រទី ១៥៨ | បន្ទាប់
ID: 637831256160161398
ទៅកាន់ទំព័រ៖