ព្រះត្រៃបិដក ភាគ ១០៤
ហើយពិចារណានូវអំពើនោះ ក៏តេ្រកអរ រីករាយ រាគៈ ជានទស្សនេនបហាតព្វហេតុកៈ កើតឡើង ព្រោះប្រារព្ធនូវអំពើនោះ ឧទ្ធច្ចៈ… ទោមនស្ស ជានទស្សនេនបហាតព្វហេតុកៈ កើតឡើង ដែលសន្សំហើយ ក្នុងកាលមុន…។ ចេញអំពីឈាន។បេ។ ពួកព្រះអរិយៈ ចេញអំពីមគ្គ ហើយពិចារណានូវមគ្គ។បេ។ ជាបច្ច័យនៃអាវជ្ជនៈ ដោយអារម្មណប្បច្ច័យ ពួកព្រះអរិយៈ ពិចារណានូវកងកិលេស ជានទស្សនេនបហាតព្វហេតុកៈ ដែលលះហើយ នូវកងកិលេស ដែលសង្កត់សង្កិនហើយ… ដឹងនូវកងកិលេស ដែលសន្សំហើយ ក្នុងកាលមុន នូវចក្ខុ …នូវត្ថុ …នូវពួកខន្ធ ជានទស្សនេនបហាតព្វហេតុកៈផង នូវមោហៈផង ថាមិនទៀង …ឃើញច្បាស់ ក៏ត្រេកអរ រីករាយ រាគៈ ជានទស្សនេនបហាតព្វហេតុកៈ កើតឡើង ព្រោះប្រារព្ធនូវអំពើនោះ ឧទ្ធច្ចៈ …ទោមនស្ស ជានទស្សនេនបហាតព្វហេតុកៈ កើតឡើង នូវរូប ដោយទិព្វចក្ខុ។បេ។ ជាបច្ច័យនៃការពិចារណា នូវអនាគតំសញ្ញាណផង នៃមោហៈផង ដោយអារម្មណប្បច្ច័យ។ នទស្សនេនបហាតព្វហេតុកធម៌ ជាបច្ច័យ នៃទស្សនេនបហាតព្វហេតុកធម៌ ដោយអារម្មណប្បច្ច័យ គឺនូវទាន។បេ។ នូវឈាន …
ID: 637831214276499824
ទៅកាន់ទំព័រ៖