ព្រះត្រៃបិដក ភាគ ១០៤
នឹងខន្ធ២ … គឺបដិសន្ធិ។
[១៦៤] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
[១៦៥] នរូបាវចរធម៌ លាយឡំនឹងនរូបាវចរធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ។
[១៦៦] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអធិបតិប្បច្ច័យ មានវារៈ២ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ២ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ២ ក្នុងនអាសេវនប្បច្ច័យ មានវារៈ២ ក្នុងនកម្មប្បច្ច័យ មានវារៈ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ២ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១។
ការរាប់វារៈ២ក្រៅនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីធ្វើ។
បញ្ហាវារៈ
[១៦៧] រូបាវចរធម៌ ជាបច្ច័យនៃរូបាវចរធម៌ ដោយហេតុប្បច្ច័យ គឺពួករូបាវចរហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ គឺបដិសន្ធិ។ មូល គឺពួករូបាវចរហេតុ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ គឺបដិសន្ធិ។ មូល គឺពួករូបាវចរហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ គឺបដិសន្ធិ។
ID: 637831256719736006
ទៅកាន់ទំព័រ៖