ព្រះត្រៃបិដក ភាគ ១០៤
នរូបាវចរធម៌ ជាបច្ច័យនៃនរូបាវចរធម៌ ដោយហេតុប្បច្ច័យ គឺពួកនរូបាវចរហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ គឺបដិសន្ធិ។
[១៦៨] រូបាវចរធម៌ ជាបច្ច័យនៃរូបាវចរធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលដឹងនូវចិត្ត របស់បុគ្គលអ្នកប្រកបដោយរូបាវចរចិត្ត ដោយចេតោបរិយញ្ញាណ ពួករូបាវចរក្ខន្ធ ជាបច្ច័យនៃឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុពេ្វនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។ រូបាវចរធម៌ ជាបច្ច័យនៃនរូបាវចរធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលពិចារណានូវបឋមជ្ឈាន ពិចារណានូវចតុត្ថជ្ឈាន ពិចារណានូវទិព្វចក្ខុ នូវទិព្វសោតធាតុ … នូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុពេ្វនិវាសានុស្សតិញ្ញាណ និងយថាកម្មុបគញ្ញាណ … ពិចារណានូវអនាគតំសញ្ញាណ នូវពួករូបាវចរក្ខន្ធ ថាមិនទៀង។បេ។ ទោមនស្សកើតឡើង។ នរូបាវចរធម៌ ជាបច្ច័យនៃនរូបាវចរធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យនូវទាន នូវសីល … នូវឧបោសថកម្ម …
ID: 637831256940975058
ទៅកាន់ទំព័រ៖