ព្រះត្រៃបិដក ភាគ ១០៤

ពិចារណា​នូវ​ពួក​កុសលកម្ម ដែល​បាន​សន្សំ​ហើយ ក្នុង​កាលមុន ត្រេកអរ រីករាយ រាគៈ ប្រារព្ធ​នូវ​ហេតុ​នោះ។បេ។ ទោមនស្ស​កើតឡើង ពួក​ព្រះ​អរិយៈ ចេញ​អំពី​មគ្គ ពិចារណា​នូវ​មគ្គ ពិចារណា​នូវ​ផល ពិចារណា​នូវ​ព្រះ​និពា្វន ឯព្រះ​និពា្វន ជា​បច្ច័យ​នៃ​គោត្រភូ វោ​ទានៈ មគ្គ ផល និង​កិរិយា​រំពឹង ដោយ​អារម្មណ​ប្ប​ច្ច័​យ ពួក​ព្រះ​អរិយៈ ពិចារណា​នូវ​ពួក​កិលេស ដែល​លះបង់​ហើយ … នូវ​ពួក​កិលេស ដែល​សង្កត់សង្កិន​ហើយ … ក្នុង​កាលមុន។បេ។ នូវ​ចក្ខុ … នូវ​វត្ថុ … នូវ​ពួក​នរូ​បាវ​ចរ​ក្ខន្ធ ថា​មិន​ទៀង។បេ។ ទោមនស្ស​កើតឡើង អាកាសានញ្ចាយតនៈ (ជា​បច្ច័យ) នៃ​វិ​ញ្ញាណ​ញ្ចា​យតនៈ អកិ​ញ្ចញ្ញា​យតនៈ (ជា​បច្ច័យ) នៃ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ រូបាយតនៈ ( ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ​…។ នរូ​បាវ​ចរ​ធម៌ ជា​បច្ច័យ​នៃ​រូបាវចរ​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ ដឹង​នូវ​ចិត្ត​របស់​បុគ្គល​អ្នក​ប្រកបដោយ​នរូ​បាវ​ចរ​ចិត្ត ដោយ​ចេ​តោ​បរិ​យញ្ញា​ណ ពួក​នរូ​បាវ​ចរ​ក្ខន្ធ ជា​បច្ច័យ​នៃ​ឥទ្ធិ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ បុពេ្វ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 637831257156080269
ទៅកាន់ទំព័រ៖