ព្រះត្រៃបិដក ភាគ ១០៤
[១៦៩] រូបាវចរធម៌ ជាបច្ច័យនៃរូបាវចរធម៌ ដោយអធិបតិប្បច្ច័យ បានដល់ សហជាតាធិបតិ គឺរូបាវចរាធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។ រូបាវចរធម៌ ជាបច្ច័យនៃនរូបាវចរធម៌ ដោយអធិបតិប្បច្ច័យ បានដល់ អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលធ្វើនូវបឋមជ្ឈាន ឲ្យជាទីគោរព ហើយពិចារណា ត្រេកអរ រីករាយ រាគៈ កើតឡើង ព្រោះធ្វើនូវហេតុនោះ ឲ្យជាទីគោរព ទិដ្ឋិ…។បេ។ នូវចតុត្ថជ្ឈាន … នូវទិព្វចក្ខុ នូវទិព្វសោតធាតុ ឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុពេ្វនិវាសានុស្សតិញ្ញាណ និងយថាកម្មុបគញ្ញាណ … ធ្វើនូវអនាគតំសញ្ញាណ ឲ្យជាទីគោរព ហើយពិចារណា ត្រេកអរ រីករាយ រាគៈ កើតឡើង ព្រោះធ្វើនូវហេតុនោះ ឲ្យជាទីគោរព ទិដ្ឋិ … ធ្វើនូវពួករូបាវចរក្ខន្ធ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈកើតឡើង ព្រោះធ្វើនូវហេតុនោះ ឲ្យជាទីគោរព ទិដ្ឋិ…។ ឯសហជាតាធិបតិ គឺរូបាវចរាធិបតិ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអធិបតិប្បច្ច័យ។ រូបាវចរធម៌ ជាបច្ច័យនៃរូបាវចរធម៌ផង នៃនរូបាវចរធម៌ផង ដោយអធិបតិប្បច្ច័យ
ID: 637831257342159564
ទៅកាន់ទំព័រ៖