ព្រះត្រៃបិដក ភាគ ១០៤
បានដល់សហជាតាធិបតិ គឺរូបាវចរាធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ នរូបាវចរធម៌ ជាបច្ច័យនៃនរូបាវចរធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺនូវទាន … នូវសីល … នូវឧបោសថកម្ម … ធ្វើនូវពួកអំពើ ដែលបានសន្សំហើយ ក្នុងកាលមុន ឲ្យជាទីគោរព ហើយពិចារណា ត្រេកអរ រីករាយ រាគៈ កើតឡើង ព្រោះធ្វើនូវអំពើនោះ ឲ្យជាទីគោរព ទិដ្ឋិ … ពួកព្រះអរិយៈ ចេញអំពីមគ្គ ហើយធ្វើនូវមគ្គ ឲ្យជាទីគោរព … នូវផល … នូវព្រះនិព្វាន ឲ្យជាទីគោរព … ឯព្រះនិព្វាន ជាបច្ច័យនៃគោត្រភូ វោទានៈ មគ្គ និងផល ដោយអធិបតិប្បច្ច័យ នូវចក្ខុ … នូវវត្ថុ … ធ្វើនូវពួកនរូបាវចរក្ខន្ធ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ កើតឡើង ព្រោះធ្វើនូវអំពើនោះ ឲ្យជាទីគោរព ទិដ្ឋិ … ធ្វើនូវអាកាសានញ្ចាយតនៈ ឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវនេវសញ្ញានាសញ្ញាយតនៈ ឲ្យជាទីគោរព ហើយពិចារណា។ ឯសហជាតាធិបតិ គឺនរូបាវចរាធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។
ID: 637831257541852646
ទៅកាន់ទំព័រ៖