ព្រះត្រៃបិដក ភាគ ១០៤

 [១៧០] រូបាវចរ​ធម៌ ជា​បច្ច័យ​នៃ​រូបាវចរ​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​រូ​បាវ​ចរ​ក្ខន្ធ​មុនៗ ជា​បច្ច័យ​នៃ​ពួក​រូ​បាវ​ចរ​ក្ខន្ធ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ រូបាវចរ​ធម៌ ជា​បច្ច័យ​នៃ​នរូ​បាវ​ចរ​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​រូបាវចរ​ចុតិ​ចិត្ត ជា​បច្ច័យ​នៃ​នរូ​បាវ​ចរ​ឧប​បតិ្តចិត្ត ដោយ​អនន្តរ​ប្ប​ច្ច័​យ រូ​បាវ​ចរ​ភវ​ង្គ (ជា​បច្ច័យ) នៃ​អា​វជ្ជ​នៈ ពួក​រូ​បាវ​ចរ​ក្ខន្ធ ជា​បច្ច័យ​នៃ​នរូ​បាវ​ចរ​វុ​ដ្ឋានៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ នរូ​បាវ​ចរ​ធម៌ ជា​បច្ច័យ​នៃ​នរូ​បាវ​ចរ​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​នរូ​បាវ​ចរ​ក្ខន្ធ​មុនៗ ជា​បច្ច័យ​នៃ​ពួក​នរូ​បាវ​ចរ​ក្ខន្ធ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ អនុលោម​នៃ​គោត្រភូ។បេ។ នេវ​សញ្ញា​នា​សញ្ញា​យតនៈ ជា​បច្ច័យ​នៃ​ផល​សមាបត្តិ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ នរូ​បាវ​ចរ​ធម៌ ជា​បច្ច័យ​នៃ​រូបាវចរ​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​នរូ​បាវ​ចរ​ចុតិ​ចិត្ត ជា​បច្ច័យ​នៃ​រូបាវចរ​ឧប​បតិ្តចិត្ត ដោយ​អនន្តរ​ប្ប​ច្ច័​យ ពួក​នរូ​បាវ​ចរ​ក្ខន្ធ ជា​បច្ច័យ​នៃ​រូ​បាវ​ចរ​វុ​ដ្ឋានៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ បរិកម្ម​នូវ​បឋមជ្ឈាន ជា​បច្ច័យ​នៃ​បឋមជ្ឈាន ដោយ​អនន្តរ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១៦៥ | បន្ទាប់
ID: 637831257743298179
ទៅកាន់ទំព័រ៖