ព្រះត្រៃបិដក ភាគ ១០៤
នូវចតុត្ថជ្ឈាន … នូវទិព្វចក្ខុ ទិព្វសោតធាតុ ឥទិ្ធវិធញ្ញាណ ចេតោបរិយញ្ញាណ បុពេ្វនិវាសានុស្សតិញ្ញាណ និងយថាកម្មុបគញ្ញាណ … ការបរិកម្មនូវអនាគតំសញ្ញាណ ជាបច្ច័យនៃអនាគតំសញ្ញាណ ដោយអនន្តរប្បច្ច័យ។ … ជាបច្ច័យ ដោយសមនន្តរប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ មានវារៈ៧ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ មានវារៈ៧។
[១៧១] រូបាវចរធម៌ ជាបច្ច័យនៃរូបាវចរធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវរូបាវចរសទ្ធា ហើយញុំាងរូបាវចរជ្ឈាន ឲ្យកើតឡើង ញុំាងអភិញ្ញា … ញុំាងសមាបត្តិ ឲ្យកើតឡើង រូបាវចរសីល។បេ។ អាស្រ័យនូវបញ្ញា ហើយញុំាងរូបាវចរជ្ឈាន … ញុំាងអភិញ្ញា … ញុំាងសមាបត្តិ ឲ្យកើតឡើង រូបាវចរសទ្ធា។បេ។ បញ្ញា (ជាបច្ច័យ) នៃរូបាវចរសទ្ធា។បេ។ ជាបច្ច័យនៃបញ្ញា ដោយឧបនិស្សយប្បច្ច័យ បឋមជ្ឈាន ជាបច្ច័យនៃទុតិយជ្ឈាន ដោយឧបនិស្សយប្បច្ច័យ ទុតិយជ្ឈាន (ជាបច្ច័យ) នៃតតិយជ្ឈាន តតិយជ្ឈាន ជាបច្ច័យ
ID: 637831257990116347
ទៅកាន់ទំព័រ៖