ព្រះត្រៃបិដក ភាគ ១០៤

នៃ​ចតុត្ថជ្ឈាន ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ រូបាវចរ​ធម៌ ជា​បច្ច័យ​នៃ​នរូ​បាវ​ចរ​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​រូបាវចរ​សទ្ធា ហើយ​ឲ្យ​នូវ​ទាន នូវ​សីល … នូវ​ឧបោសថកម្ម ញុំា​ងរូ​បាវ​ចរ​ជ្ឈាន វិបស្សនា​មគ្គ និង​អភិញ្ញា … ញុំាង​សមាបត្តិ ឲ្យ​កើតឡើង ដំឡើង​នូវ​មានះ ប្រកាន់​នូវ​ទិដ្ឋិ នូវ​រូបាវចរ​សីល។បេ។ អាស្រ័យ​នូវ​បញ្ញា ហើយ​ឲ្យ​នូវ​ទាន។បេ។ ដំឡើង​នូវ​មានះ ប្រកាន់​នូវ​ទិដ្ឋិ រូបាវចរ​សទ្ធា។បេ។ បញ្ញា (ជា​បច្ច័យ) នៃ​នរូ​បាវ​ចរ​សទ្ធា។បេ។ ជា​បច្ច័យ​នៃ​បញ្ញា រាគៈ សេចក្តី​ប្រាថ្នា កាយិកសុខ កាយិកទុក្ខ មគ្គ និង​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ នរូ​បាវ​ចរ​ធម៌ ជា​បច្ច័យ​នៃ​នរូ​បាវ​ចរ​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​នរូ​បាវ​ចរ​សទ្ធា ហើយ​ឲ្យ​នូវ​ទាន … នូវ​សីល នូវ​ឧបោសថកម្ម ញុំា​ងន​រូបាវចរ​ជ្ឈាន វិបស្សនា​មគ្គ និង​អភិញ្ញា …
ថយ | ទំព័រទី ១៦៧ | បន្ទាប់
ID: 637831258166218577
ទៅកាន់ទំព័រ៖