ព្រះត្រៃបិដក ភាគ ១០៤
ញុំាងសមាបត្តិ ឲ្យកើតឡើង ដំឡើងនូវមានះ ប្រកាន់នូវទិដ្ឋិ នូវនរូបាវចរសីល។បេ។ អាស្រ័យនូវបញ្ញា ហើយឲ្យនូវទាន។បេ។ ដំឡើងនូវមានះ ប្រកាន់នូវទិដ្ឋិ នរូបាវចរសទ្ធា។បេ។ បញ្ញា ជាបច្ច័យនៃនរូបាវចរបញ្ញា រាគៈ សេចក្តីប្រាថ្នា កាយិកសុខ កាយិកទុក្ខ មគ្គ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។ នរូបាវចរធម៌ ជាបច្ច័យនៃរូបាវចរធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវនរូបាវចរសទ្ធា ហើយញុំាងរូបាវចរជ្ឈាន … ញុំាងអភិញ្ញា … ញុំាងសមាបត្តិ ឲ្យកើតឡើង នូវនរូបាវចរសីល។បេ។ អាស្រ័យនូវសេនាសនៈ ហើយញុំាងរូបាវចរជ្ឈាន … ញុំាងអភិញ្ញា … ញុំាងសមាបត្តិ ឲ្យកើតឡើង នរូបាវចរសទ្ធា។បេ។ សេនាសនៈ (ជាបច្ច័យ) នៃរូបាវចរសទ្ធា។បេ។ ជាបច្ច័យនៃបញ្ញា ដោយឧបនិស្សយប្បច្ច័យ ការបរិកម្មនូវបឋមជ្ឈាន ជាបច្ច័យនៃបឋមជ្ឈាន ដោយឧបនិស្សយប្បច្ច័យ។បេ។ ការបរិកម្មនូវចតុត្ថជ្ឈាន … ការបរិកម្មនូវទិព្វចក្ខុ ជាបច្ច័យនៃទិព្វសោតធាតុ ឥទិ្ធវិធញ្ញាណ
ID: 637831258339513315
ទៅកាន់ទំព័រ៖