ព្រះត្រៃបិដក ភាគ ១០៤
ចេតោបរិយញ្ញាណ បុពេ្វនិវាសានុស្សតិញ្ញាណ និងយថាកម្មុបគញ្ញាណ … ការបរិកម្មនូវអនាគតំសញ្ញាណ ជាបច្ច័យនៃអនាគតំសញ្ញាណ ដោយឧបនិស្សយប្បច្ច័យ។
[១៧២] នរូបាវចរធម៌ ជាបច្ច័យនៃនរូបាវចរធម៌ ដោយបុរេជាតប្បច្ច័យ បានដល់ អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ … នូវវត្ថុ ថាមិនទៀង។បេ។ ទោមនស្សកើតឡើង រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ…។ ឯវត្ថុបុរេជាត គឺចក្ខ្វាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ … វត្ថុ ជាបច្ច័យនៃពួកនរូបាវចរក្ខន្ធ ដោយបុរេជាតប្បច្ច័យ។ នរូបាវចរធម៌ ជាបច្ច័យនៃរូបាវចរធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺបុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ។ វត្ថុបុរេជាត គឺវត្ថុជាបច្ច័យនៃពួករូបាវចរក្ខន្ធ ដោយបុរេជាតប្បច្ច័យ។ … ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ មានវារៈ២ ជាបច្ច័យ ដោយអាសេវនប្បច្ច័យ មានវារៈ៣។
ID: 637831258548429707
ទៅកាន់ទំព័រ៖