ព្រះត្រៃបិដក ភាគ ១០៤
នូវចក្ខុ … នូវវត្ថុ … ត្រេកអរ រីករាយ នឹងពួកខន្ធ ជានទស្សនេនបហាតព្វហេតុកៈផង នឹងមោហៈផង រាគៈ ជាទស្សនេនបហាតព្វហេតុកៈ កើតឡើង ព្រោះប្រារព្ធនូវអំពើនោះ ទិដ្ឋិ … វិចិកិច្ឆា … ទោមនស្ស ជាទស្សនេនបហាតព្វហេតុកៈ កើតឡើង។ នទស្សនេនបហាតព្វហេតុកធម៌ ជាបច្ច័យនៃទស្សនេនបហាតព្វហេតុកធម៌ផង នៃនទស្សនេនបហាតព្វហេតុកធម៌ផង ដោយអារម្មណប្បច្ច័យ គឺនូវចក្ខុ … នូវវត្ថុ … ពួកខន្ធ ដែលប្រកបដោយវិចិកិច្ឆាក្ដី មោហៈក្ដី កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធ ជានទស្សនេនបហាតព្វហេតុកៈផង នូវមោហៈផង។ ទស្សនេនបហាតព្វហេតុកធម៌ក្ដី នទស្សនេនបហាតព្វហេតុកធម៌ក្ដី ជាបច្ច័យនៃទស្សនេនបហាតព្វហេតុកធម៌ ដោយអារម្មណប្បច្ច័យ គឺពួកខន្ធ ជាទស្សនេនបហាតព្វហេតុកៈ កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធ ដែលប្រកបដោយវិចិកិច្ឆាផង នូវមោហៈផង។ មូល គឺពួកខន្ធជានទស្សនេនបហាតព្វហេតុកៈក្ដី មោហៈក្ដី កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធ ដែលប្រកបដោយវិចិកិច្ឆាផង នូវមោហៈផង។ មូល គឺពួកខន្ធ ដែលប្រកបដោយវិចិកិច្ឆាក្ដី មោហៈក្ដី កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធ ដែលប្រកបដោយវិចិកិច្ឆាផង នូវមោហៈផង។
ID: 637831214453905590
ទៅកាន់ទំព័រ៖