ព្រះត្រៃបិដក ភាគ ១០៤

និង​នានា​ខណិ​កៈ។ សហជាត គឺ​នរូ​បាវ​ចរ​ចេតនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​បដិសន្ធិ។ ឯនា​នា​ខណិ​កៈ គឺ​នរូ​បាវ​ចរ​ចេតនា ជា​បច្ច័យ​នៃ​ពួក​នរូ​បាវ​ចរ​ក្ខន្ធ ជា​វិបាក​ផង នៃ​ពួក​កដ​ត្តា​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។ … ជា​បច្ច័យ ដោយ​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៤ ជា​បច្ច័យ ដោយ​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៤ ជា​បច្ច័យ ដោយ​ឥន្ទិ្រយ​ប្ប​ច្ច័​យ មាន​វារៈ៤ ជា​បច្ច័យ ដោយ​ឈាន​ប្ប​ច្ច័​យ មាន​វារៈ៤ ជា​បច្ច័យ ដោយ​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៤ ជា​បច្ច័យ ដោយ​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ២។
 [១៧៤] រូបាវចរ​ធម៌ ជា​បច្ច័យ​នៃ​នរូ​បាវ​ចរ​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់ សហជាត និង​បច្ឆា​ជាត។ សេចក្តី​បំប្រួញ។ នរូ​បាវ​ចរ​ធម៌ ជា​បច្ច័យ​នៃ​នរូ​បាវ​ចរ​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត និង​បច្ឆា​ជាត។ សេចក្តី​បំប្រួញ។ នរូ​បាវ​ចរ​ធម៌ ជា​បច្ច័យ​នៃ​រូបាវចរ​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បុរេ​ជាត។ សហជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​រូ​បាវ​ចរ​ក្ខន្ធ ក្នុង​ខណៈ​នៃ​បដិសន្ធិ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ ឯបុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​រូ​បាវ​ចរ​ក្ខន្ធ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 637831258919646763
ទៅកាន់ទំព័រ៖