ព្រះត្រៃបិដក ភាគ ១០៤

 [១៧៥] រូបាវចរ​ធម៌ ជា​បច្ច័យ​នៃ​រូបាវចរ​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។ រូបាវចរ​ធម៌ ជា​បច្ច័យ​នៃ​នរូ​បាវ​ចរ​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់ សហជាត បុរេ​ជាត និង​បច្ឆា​ជាត។ រូបាវចរ​ធម៌ ជា​បច្ច័យ​នៃ​រូបាវចរ​ធម៌​ផង នៃ​នរូ​បាវ​ចរ​ធម៌​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។ នរូ​បាវ​ចរ​ធម៌ ជា​បច្ច័យ​នៃ​នរូ​បាវ​ចរ​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត បច្ឆា​ជាត អាហារ និង​ឥន្ទ្រិយ។ សេចក្តី​បំប្រួញ។ នរូ​បាវ​ចរ​ធម៌ ជា​បច្ច័យ​នៃ​រូបាវចរ​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បុរេ​ជាត។ សហជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​រូ​បាវ​ចរ​ក្ខន្ធ ក្នុង​ខណៈ​នៃ​បដិសន្ធិ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ បុរេ​ជាត គឺ​បុគ្គល​ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ វត្ថុ ជា​បច្ច័យ​នៃ​ពួក​រូ​បាវ​ចរ​ក្ខន្ធ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ រូបាវចរ​ធម៌​ក្តី នរូ​បាវ​ចរ​ធម៌​ក្តី ជា​បច្ច័យ​នៃ​រូបាវចរ​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បុរេ​ជាត។ សហជាត គឺ​រូ​បាវ​ចរ​ក្ខន្ធ១ផង វត្ថុ​ផង ជា​បច្ច័យ​នៃ​ខន្ធ៣ ដោយ​អត្ថិ​ប្ប​ច្ច័​យ ខន្ធ២ … គឺ​បដិសន្ធិ។
ថយ | ទំព័រទី ១៧២ | បន្ទាប់
ID: 637831259118077349
ទៅកាន់ទំព័រ៖