ព្រះត្រៃបិដក ភាគ ១០៤

 [១៨០] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤ ព្រោះ​នហេតុ​ប្ប​ច្ច័​យ … ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៤។ អនុលោម​មាតិកា បណ្ឌិត​គប្បី​ធ្វើឲ្យ​ពិស្តារ។ … ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៧។

ចប់ រូបាវចរ​ទុ​កៈ។


អរូបាវចរ​ទុ​កៈ
បដិ​ច្ច​វារៈ


 [១៨១] អរូបាវចរ​ធម៌ អាស្រ័យ​នូវ​អរូបាវចរ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​អរូ​បាវ​ចរ​ក្ខន្ធ១ នូវ​ខន្ធ២ … គឺ​បដិសន្ធិ។ នអរូបាវចរ​ធម៌ អាស្រ័យ​នូវ​អរូបាវចរ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​អរូ​បាវ​ចរ​ក្ខន្ធ។ អរូបាវចរ​ធម៌​ក្តី នអរូបាវចរ​ធម៌​ក្តី អាស្រ័យ​នូវ​អរូបាវចរ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​អរូ​បាវ​ចរ​ក្ខន្ធ១ផង នូវ​ចិត្តសមុដ្ឋាន​រូប​ផង នូវ​ខន្ធ២…។ នអរូបាវចរ​ធម៌ អា​ស្រ័យ​នូវ​នអរូបាវចរ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អា​ស្រ័យ​នូវ​នអរូ​បាវ​ចរ​ក្ខន្ធ១ នូវ​ខន្ធ២ … ខន្ធ៣ក្តី កដ​ត្តា​រូប​ក្តី អា​ស្រ័យ​នូវ​នអរូ​បាវ​ចរ​ក្ខន្ធ១ ក្នុង​ខណៈ​នៃ​បដិសន្ធិ
ថយ | ទំព័រទី ១៧៦ | បន្ទាប់
ID: 637831260058660683
ទៅកាន់ទំព័រ៖