ព្រះត្រៃបិដក ភាគ ១០៤

 [១៨៤] អរូបាវចរ​ធម៌ អាស្រ័យ​នូវ​អរូបាវចរ​ធម៌ ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​អរូ​បាវ​ចរា​ធិប​តិ អាស្រ័យ​នូវ​ពួក​អរូ​បាវ​ចរ​ក្ខន្ធ ខន្ធ៣ អាស្រ័យ​នូវ​អរូ​បាវ​ចរ​ក្ខន្ធ១ ជា​វិបាក នូវ​ខន្ធ២ … គឺ​បដិសន្ធិ។ នអរូបាវចរ​ធម៌ អា​ស្រ័យ​នូវ​នអរូបាវចរ​ធម៌ ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អា​ស្រ័យ​នូវ​នអរូ​បាវ​ចរ​ក្ខន្ធ១ នូវ​ខន្ធ២ … បដិសន្ធិ ដរាបដល់​ពួក​អសញ្ញ​សត្វ។ … នអនន្តរ​ប្ប​ច្ច័​យ។បេ។ នឧបនិស្សយ​ប្ប​ច្ច័​យ។
 [១៨៥] អរូបាវចរ​ធម៌ អាស្រ័យ​នូវ​អរូបាវចរ​ធម៌ ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​អរូ​បាវ​ចរ​ក្ខន្ធ១ ក្នុង​អរូប គឺ​បដិសន្ធិ។ មូល គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​អរូ​បាវ​ចរ​ក្ខន្ធ។ នអរូបាវចរ​ធម៌ អា​ស្រ័យ​នូវ​នអរូបាវចរ​ធម៌ ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អា​ស្រ័យ​នូវ​នអរូ​បាវ​ចរ​ក្ខន្ធ១ ក្នុង​អរូប នូវ​ខន្ធ២ … បដិសន្ធិ ដរាបដល់​ពួក​អសញ្ញ​សត្វ។ នអរូបាវចរ​ធម៌ អាស្រ័យ​នូវ​អរូបាវចរ​ធម៌​ផង នូវ​នអរូបាវចរ​ធម៌​ផង ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១៧៨ | បន្ទាប់
ID: 637831260522942110
ទៅកាន់ទំព័រ៖