ព្រះត្រៃបិដក ភាគ ១០៤
គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកអរូបាវចរក្ខន្ធផង នូវពួកមហាភូតផង។ … ព្រោះនបច្ឆាជាតប្បច្ច័យ។
[១៨៦] អរូបាវចរធម៌ អាស្រ័យនូវអរូបាវចរធម៌ ទើបកើតឡើង ព្រោះនអាសេវនប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវអរូបាវចរក្ខន្ធ១ ជាវិបាក នូវខន្ធ២ … គឺបដិសន្ធិ។ នអរូបាវចរធម៌ អាស្រ័យនូវអរូបាវចរធម៌ ទើបកើតឡើង ព្រោះនអាសេវនប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកអរូបាវចរក្ខន្ធ។ នអរូបាវចរធម៌ អាស្រ័យនូវនអរូបាវចរធម៌ ទើបកើតឡើង ព្រោះនអាសេវនប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវនអរូបាវចរក្ខន្ធ១ នូវខន្ធ២ … ដរាបដល់ពួកអសញ្ញសត្វ។ នអរូបាវចរធម៌ អាស្រ័យនូវអរូបាវចរធម៌ផង នូវនអរូបាវចរធម៌ផង ទើបកើតឡើង ព្រោះនអាសេវនប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកអរូបាវចរក្ខន្ធផង នូវពួកមហាភូតផង។ សេចក្តីបំប្រួញ។
[១៨៧] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ២ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ និងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៥ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៤ ក្នុងនកម្មប្បច្ច័យ មានវារៈ២
ID: 637831260736325573
ទៅកាន់ទំព័រ៖