ព្រះត្រៃបិដក ភាគ ១០៤

 [២២] ទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ ជា​បច្ច័យ​នៃ​ទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់ អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​ពួក​ទស្សនេ​នប​ហា​តព្វ​ហេតុ​កក្ខន្ធ កើតឡើង ព្រោះ​ធ្វើ​នូវ​ពួក​ទស្សនេ​នប​ហា​តព្វ​ហេតុ​កក្ខន្ធ ឲ្យ​ជាទី​គោរព។ ឯសហជាតា​ធិប​តិ គឺ​អធិបតិ ជា​ទស្សនេ​នប​ហា​តព្វ​ហេតុ​កៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​អធិបតិ​ប្ប​ច្ច័​យ។ ទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ ជា​បច្ច័យ​នៃ​នទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់ សហជាតា​ធិប​តិ គឺ​អធិបតិ ជា​ទស្សនេ​នប​ហា​តព្វ​ហេតុ​កៈ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​អធិបតិ​ប្ប​ច្ច័​យ។ ទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ ជា​បច្ច័យ នៃ​ទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌​ផង នៃ​នទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់ សហជាតា​ធិប​តិ គឺ​អធិបតិ ជា​ទស្សនេ​នប​ហា​តព្វ​ហេតុ​កៈ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។ នទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ ជា​បច្ច័យ​នៃ​នទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់ អា​រម្ម​ណា​ធិប​តិ
ថយ | ទំព័រទី ១៨ | បន្ទាប់
ID: 637831214628232201
ទៅកាន់ទំព័រ៖