ព្រះត្រៃបិដក ភាគ ១០៤
នអរូបាវចរធម៌ ពឹងផ្អែកនឹងអរូបាវចរធម៌ផង នឹងនអរូបាវចរធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកអរូបាវចរក្ខន្ធផង នឹងពួកមហាភូតផង។ អរូបាវចរធម៌ក្តី នអរូបាវចរធម៌ក្តី ពឹងផ្អែកនឹងអរូបាវចរធម៌ផង នឹងនអរូបាវចរធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងអរូបាវចរក្ខន្ធ១ផង នឹងវត្ថុផង នឹងខន្ធ២ … ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកអរូបាវចរក្ខន្ធផង នឹងពួកមហាភូតផង។
[១៨៩] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៤ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៤ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៤ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៤ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៤ ក្នុងអាសេវនប្បច្ច័យ មានវារៈ៤ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ២។បេ។ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[១៩០] នអរូបាវចរធម៌ ពឹងផ្អែកនឹងនអរូបាវចរធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺនអរូបាវចរក្ខន្ធ១ ជាអហេតុកៈ ដរាបដល់ពួកអសញ្ញសត្វ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខ្វាយតនៈ នឹងកាយាយតនៈ … ពួកនអរូបាវចរក្ខន្ធ ជាអហេតុកៈ ពឹងផ្អែកនឹងវត្ថុ
ID: 637831261231781380
ទៅកាន់ទំព័រ៖