ព្រះត្រៃបិដក ភាគ ១០៤
មោហៈ ដែលប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈ។ … ព្រោះនអារម្មណប្បច្ច័យ មានវារៈ៣។
[១៩១] អរូបាវចរធម៌ ពឹងផ្អែកនឹងអរូបាវចរធម៌ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺអរូបាវចរាធិបតិ ពឹងផ្អែកនឹងអរូបាវចរក្ខន្ធ នឹងអរូបាវចរក្ខន្ធ១ ជាវិបាក … គឺបដិសន្ធិ។ នអរូបាវចរធម៌ ពឹងផ្អែកនឹងនអរូបាវចរធម៌ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ នឹងនអរូបាវចរក្ខន្ធ១ … គឺបដិសន្ធិ ដរាបដល់ពួកអសញ្ញសត្វ។
[១៩២] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៤ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ នអញ្ញមញ្ញប្បច្ច័យ នឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៤ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៤ ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។
ការរាប់វារៈ២ក្រៅនេះក្តី និស្សយវារៈក្តី បណ្ឌិតគប្បីធ្វើ។
ID: 637831261459824881
ទៅកាន់ទំព័រ៖