ព្រះត្រៃបិដក ភាគ ១០៤
សំសដ្ឋវារៈ
[១៩៣] អរូបាវចរធម៌ លាយឡំនឹងអរូបាវចរធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ លាយឡំនឹងអរូបាវចរក្ខន្ធ១ នឹងខន្ធ២ … គឺបដិសន្ធិ។ នអរូបាវចរធម៌ លាយឡំនឹងនអរូបាវចរធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ លាយឡំនឹងនអរូបាវចរក្ខន្ធ១ នឹងខន្ធ២ … គឺបដិសន្ធិ។
[១៩៤] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
[១៩៥] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអធិបតិប្បច្ច័យ មានវារៈ២ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ២ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ២ ក្នុងនអាសេវនប្បច្ច័យ មានវារៈ២ ក្នុងនកម្មប្បច្ច័យ មានវារៈ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ២ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២។
ការរាប់វារៈ២ក្រៅនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាងនេះ។
បញ្ហាវារៈ
[១៩៦] អរូបាវចរធម៌ ជាបច្ច័យនៃអរូបាវចរធម៌ ដោយហេតុប្បច្ច័យ គឺពួកអរូបាវចរហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ គឺបដិសន្ធិ។ មូល គឺពួកអរូបាវចរហេតុ
ID: 637831261807089907
ទៅកាន់ទំព័រ៖