ព្រះត្រៃបិដក ភាគ ១០៤

ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយហេតុ​ប្ប​ច្ច័​យ។ មូល គឺ​ពួក​អរូបាវចរ​ហេតុ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ។ នអរូបាវចរ​ធម៌ ជា​បច្ច័យ​នៃន​អរូបាវចរ​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​នអរូបាវចរ​ហេតុ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ គឺ​បដិសន្ធិ។
 [១៩៧] អរូបាវចរ​ធម៌ ជា​បច្ច័យ​នៃ​អរូបាវចរ​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​អាកាសានញ្ចាយតនៈ ជា​បច្ច័យ​នៃ​វិ​ញ្ញាណ​ញ្ចា​យតនៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ អា​កិ​ញ្ចញ្ញា​យតនៈ ជា​បច្ច័យ​នៃ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ អរូបាវចរ​ធម៌ ជា​បច្ច័យ​នៃន​អរូបាវចរ​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ពិចារណា​នូវ​អាកាសានញ្ចាយតនៈ នូវ​វិ​ញ្ញាណ​ញ្ចា​យតនៈ … នូវ​អា​កិ​ញ្ចញ្ញា​យតនៈ … ពិ​ចារ​ណា​នូវ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ (ពិចារណា) នូវ​ពួក​អរូ​បាវ​ចរ​ក្ខន្ធ ថា​មិន​ទៀង។បេ។ ទោមនស្ស​កើតឡើង បុគ្គល​ដឹង​នូវ​ចិត្ត របស់​បុគ្គល​អ្នក​ប្រកបដោយ​អរូបាវចរចិត្ត ដោយ​ចេ​តោ​បរិ​យញ្ញា​ណ ពួក​អរូ​បាវ​ចរ​ក្ខន្ធ ជា​បច្ច័យ​នៃ​កិរិយា​ពិចារណា នូវ​ចេ​តោ​បរិ​យញ្ញា​ណ បុពេ្វ​និ​វា​សានុ​ស្ស​តិញ្ញាណ
ថយ | ទំព័រទី ១៨៤ | បន្ទាប់
ID: 637831262041837254
ទៅកាន់ទំព័រ៖