ព្រះត្រៃបិដក ភាគ ១០៤

យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ នអរូបាវចរ​ធម៌ ជា​បច្ច័យ​នៃន​អរូបាវចរ​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ (បុគ្គល​ឲ្យ) នូវ​ទាន … នូវ​សីល … ធ្វើ​នូវ​ឧបោសថកម្ម ហើយ​ពិចារណា​នូវ​អំពើនោះ ត្រេកអរ រីករាយ រាគៈ ប្រារព្ធ​នូវ​អំពើនោះ។បេ។ ទោមនស្ស កើតឡើង ដែល​ខ្លួន​សន្សំ​ហើយ ក្នុង​កាលមុន … អំពី​ឈាន។បេ។ ពួក​ព្រះ​អរិយៈ ចេញ​អំពី​មគ្គ ពិចារណា​នូវ​មគ្គ ពិចារណា​នូវ​ផល ពិចារណា​នូវ​ព្រះ​និពា្វន ឯព្រះ​និពា្វន ជា​បច្ច័យ​នៃ​គោត្រភូ វោ​ទានៈ មគ្គ ផល និង​កិរិយា​ពិចារណា ដោយ​អារម្មណ​ប្ប​ច្ច័​យ ពួក​ព្រះ​អរិយៈ ពិចារណា​នូវ​កង​កិលេស ដែល​លះបង់​ហើយ នូវ​កង​កិលេស ដែល​សង្កត់សង្កិន​ហើយ … ក្នុង​កាលមុន​…។បេ។ នូវ​ចក្ខុ … នូវ​វត្ថុ … នូវ​ពួក​នអរូ​បាវ​ចរ​ក្ខន្ធ ថា​មិន​ទៀង។បេ។ ទោមនស្ស កើតឡើង បុគ្គល​ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ ដឹង​នូវ​ចិត្ត​របស់​បុគ្គល​អ្នក​ប្រកប​ដោយ​នអរូបាវចរចិត្ត ដោយ​ចេ​តោ​បរិ​យញ្ញា​ណ រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ … ពួក​នអរូ​បាវ​ចរ​ក្ខន្ធ ជា​បច្ច័យ​នៃ​កិរិយា​ពិចារណា នូវ​ឥទ្ធិ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ បុពេ្វ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 637831262246321572
ទៅកាន់ទំព័រ៖