ព្រះត្រៃបិដក ភាគ ១០៤
[១៩៨] អរូបាវចរធម៌ ជាបច្ច័យនៃអរូបាវចរធម៌ ដោយអធិបតិប្បច្ច័យ បានដល់ សហជាតាធិបតិ គឺអរូបាវចរាធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។ អរូបាវចរធម៌ ជាបច្ច័យនៃនអរូបាវចរធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណធិបតិ គឺបុគ្គល ធ្វើនូវអាកាសានញ្ញាយតនៈ ឲ្យជាទីគោរព ហើយពិចារណា។បេ។ ធ្វើនូវនេវសញ្ញានាសញ្ញាយតនៈ ឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវពួកអរូបាវចរក្ខន្ធ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ កើតឡើង ទិដ្ឋិកើតឡើង ព្រោះធ្វើនូវអំពើនោះ ឲ្យជាទីគោរព។ ឯសហជាតាធិបតិ គឺអរូបាវចរាធិបតិ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអធិបតិប្បច្ច័យ។ មូល គឺអរូបាវចរាធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ នអរូបាវចរធម៌ ជាបច្ច័យនៃនអរូបាវចរធម៌ ដោយអធិបតិប្បច្ច័យ បានដល់ អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គល (ឲ្យ) នូវទាន … នូវសីល … ធ្វើនូវឧបោសថកម្ម ធ្វើនូវអំពើនោះ ឲ្យជាទីគោរព ហើយពិចារណា ត្រេកអរ រីករាយ
ID: 637831262424933214
ទៅកាន់ទំព័រ៖