ព្រះត្រៃបិដក ភាគ ១០៤

រាគៈ​កើតឡើង ទិដ្ឋិ​កើតឡើង ព្រោះ​ធ្វើ​នូវ​អំពើនោះ ឲ្យ​ជាទី​គោរព … ដែល​សន្សំ​ហើយ ក្នុង​កាលមុន … អំពី​ឈាន។បេ។ ពួក​ព្រះ​អរិយៈ ចេញ​អំពី​មគ្គ ធ្វើ នូវ​មគ្គ​ឲ្យ​ជាទី​គោរព ហើយ​ពិចារណា​នូវ​ផល … ពិចារណា​នូវ​ព្រះនិព្វាន ឯព្រះនិព្វាន ជា​បច្ច័យ​នៃ​គោត្រភូ វោ​ទានៈ មគ្គ និង​ផល ដោយ​អធិបតិ​ប្ប​ច្ច័​យ នូវ​ចក្ខុ … នូវ​វត្ថុ … ធ្វើ​នូវ​ពួក​នអរូ​បាវ​ចរ​ក្ខន្ធ ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ រាគៈ កើតឡើង ទិដ្ឋិ​កើតឡើង ព្រោះ​ធ្វើ​នូវ​អំពើនោះ ឲ្យ​ជាទី​គោរព។ ឯសហជាតា​ធិប​តិ គឺន​អរូ​បាវ​ចរា​ធិប​តិ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។
 [១៩៩] អរូបាវចរ​ធម៌ ជា​បច្ច័យ​នៃ​អរូបាវចរ​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​អរូ​បាវ​ចរ​ក្ខន្ធ​មុនៗ ជា​បច្ច័យ​នៃ​អរូ​បាវ​ចរ​ក្ខន្ធ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ អរូបាវចរ​ធម៌ ជា​បច្ច័យ​នៃន​អរូបាវចរ​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​អរូបាវចរ​ចុតិ​ចិត្ត (ជា​បច្ច័យ) នៃន​អរូបាវចរ​ឧប​បតិ្តចិត្ត អរូ​បាវ​ចរ​ភវ​ង្គ (ជា​បច្ច័យ) នៃ​អា​វជ្ជ​នៈ ពួក​អរូ​បាវ​ចរ​ក្ខន្ធ (ជា​បច្ច័យ) នៃន​អរូ​បាវ​ចរ​វុ​ដ្ឋាន
ថយ | ទំព័រទី ១៨៧ | បន្ទាប់
ID: 637831262625110246
ទៅកាន់ទំព័រ៖