ព្រះត្រៃបិដក ភាគ ១០៤

នេវ​សញ្ញា​នា​សញ្ញា​យតនៈ ជា​បច្ច័យ​នៃ​ផល​សមាបត្តិ របស់​បុគ្គល​កាល​ចេញ​អំពី​និរោធ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ នអរូបាវចរ​ធម៌ ជា​បច្ច័យ​នៃន​អរូបាវចរ​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​នអរូ​បាវ​ចរ​ក្ខន្ធ​មុនៗ ជា​បច្ច័យ​នៃ​ពួក​នអរូ​បាវ​ចរ​ក្ខន្ធ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ អនុលោម (ជា​បច្ច័យ) នៃ​គោត្រភូ អនុលោម ជា​បច្ច័យ​នៃ​ផល​សមាបត្តិ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ នអរូបាវចរ​ធម៌ ជា​បច្ច័យ​នៃ​អរូបាវចរ​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺន​អរូបាវចរ​ចុតិ​ចិត្ត ជា​បច្ច័យ​នៃ​អរូបាវចរ​ឧប​បត្តិ​ចិត្ត ដោយ​អនន្តរ​ប្ប​ច្ច័​យ ពួក​នអរូ​បាវ​ចរ​ក្ខន្ធ ជា​បច្ច័យ​នៃ​អរូ​បាវ​ចរ​វុ​ដ្ឋាន ដោយ​អនន្តរ​ប្ប​ច្ច័​យ ការ​បរិកម្ម​នូវ​អាកាសានញ្ចាយតនៈ ជា​បច្ច័យ​នៃ​អាកាសានញ្ចាយតនៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ នូវ​វិ​ញ្ញាណ​ញ្ចា​យតនៈ … នូវ​អា​កិ​ញ្ចញ្ញា​យតនៈ ការ​បរិកម្ម​នូវ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ ជា​បច្ច័យ​នៃ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ … ជា​បច្ច័យ ដោយ​សម​នន្ត​រប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៥ ជា​បច្ច័យ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ២ ជា​បច្ច័យ ដោយ​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៧។
ថយ | ទំព័រទី ១៨៨ | បន្ទាប់
ID: 637831262793893999
ទៅកាន់ទំព័រ៖