ព្រះត្រៃបិដក ភាគ ១០៤
[២០០] អរូបាវចរធម៌ ជាបច្ច័យនៃអរូបាវចរធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺអាកាសានញ្ចាយតនៈ ជាបច្ច័យនៃវិញ្ញាណញ្ចាយតនៈ ដោយឧបនិស្សយប្បច្ច័យ វិញ្ញាណញ្ចាយតនៈ (ជាបច្ច័យ) នៃអាកិញ្ចញ្ញាយតនៈ អាកិញ្ចញ្ញាយតនៈ ជាបច្ច័យនៃនេវសញ្ញានាសញ្ញាយតនៈ ដោយឧបនិស្សយប្បច្ច័យ។ អរូបាវចរធម៌ ជាបច្ច័យនៃនអរូបាវចរធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវអរូបាវចរសទ្ធា ហើយឲ្យនូវទាន នូវសីល … នូវឧបោសថកម្ម ញុំាងនអរូបាវចរជ្ឈាន វិបស្សនា មគ្គ និងអភិញ្ញា … ញុំាងសមាបត្តិ ឲ្យកើតឡើង ដំឡើងនូវមានះ ប្រកាន់នូវទិដ្ឋិ អាស្រ័យនូវអរូបាវចរសីល … នូវបញ្ញា ហើយឲ្យនូវទាន។បេ។ ញុំាងសមាបត្តិ ឲ្យកើតឡើង ដំឡើងនូវមានះ ប្រកាន់នូវទិដ្ឋិ អរូបាវចរសទ្ធា។បេ។ បញ្ញា ជាបច្ច័យនៃនអរូបាវចរសទ្ធា។បេ។ ជាបច្ច័យនៃបញ្ញា រាគៈ សេចក្តីប្រាថ្នា កាយិកសុខ កាយិកទុក្ខ
ID: 637831263013188218
ទៅកាន់ទំព័រ៖