ព្រះត្រៃបិដក ភាគ ១០៤

មគ្គ និង​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ នអរូបាវចរ​ធម៌ ជា​បច្ច័យ​នៃន​អរូបាវចរ​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់ អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​បុគ្គល​អា​ស្រ័យ​នូវ​នអរូបាវចរ​សទ្ធា ហើយ​ឲ្យ​នូវ​ទាន នូវ​សីល … ធ្វើ​នូវ​ឧបោសថកម្ម ញុំា​ងន​អរូបាវចរ​ជ្ឈាន វិបស្សនា មគ្គ និង​អភិញ្ញា … ញុំាង​សមាបត្តិ ឲ្យ​កើតឡើង ដំឡើង​នូវ​មានះ ប្រកាន់​នូវ​ទិដ្ឋិ អា​ស្រ័យ​នូវ​នអរូបាវចរ​សីល … នូវ​បញ្ញា រាគៈ សេចក្តី​ប្រាថ្នា កាយិកសុខ កាយិកទុក្ខ រដូវ និង​ភោជន … នូវ​សេនាសនៈ ហើយ​ឲ្យ​នូវ​ទាន។បេ។ ញុំាង​សមាបត្តិ ឲ្យ​កើតឡើង សម្លាប់​នូវ​សត្វ។បេ។ បំបែក​នូវ​សង្ឃ នអរូបាវចរ​សទ្ធា។បេ។ សេនាសនៈ ជា​បច្ច័យ​នៃន​អរូបាវចរ​សទ្ធា សេចក្តី​ប្រាថ្នា កាយិកសុខ កាយិកទុក្ខ មគ្គ និង​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ នអរូបាវចរ​ធម៌ ជា​បច្ច័យ​នៃ​អរូបាវចរ​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ
ថយ | ទំព័រទី ១៩០ | បន្ទាប់
ID: 637831263182314310
ទៅកាន់ទំព័រ៖