ព្រះត្រៃបិដក ភាគ ១០៤

គឺ​បរិកម្ម​នូវ​អាកាសានញ្ចាយតនៈ ជា​បច្ច័យ​នៃ​អាកាសានញ្ចាយតនៈ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។បេ។ បរិកម្ម​នូវ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ ជា​បច្ច័យ​នៃ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [២០១] នអរូបាវចរ​ធម៌ ជា​បច្ច័យ​នៃន​អរូបាវចរ​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​នូវ​ចក្ខុ … នូវ​វត្ថុ ថា​មិន​ទៀង។បេ។ ទោមនស្ស​កើតឡើង បុគ្គល​ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ។ ឯវត្ថុ​បុរេ​ជាត គឺ​ចក្ខ្វាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ កាយាយតនៈ … វត្ថុ ជា​បច្ច័យ​នៃ​ពួក​នអរូ​បាវ​ចរ​ក្ខន្ធ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ នអរូបាវចរ​ធម៌ ជា​បច្ច័យ​នៃ​អរូបាវចរ​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​វត្ថុ​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​អរូ​បាវ​ចរ​ក្ខន្ធ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ … ជា​បច្ច័យ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ២ ជា​បច្ច័យ ដោយ​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ១៩១ | បន្ទាប់
ID: 637831263491538870
ទៅកាន់ទំព័រ៖