ព្រះត្រៃបិដក ភាគ ១០៤

 [២០២] អរូបាវចរ​ធម៌ ជា​បច្ច័យ​នៃ​អរូបាវចរ​ធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់ សហជាត និង​នានា​ខណិ​កៈ។បេ។ អរូបាវចរ​ធម៌ ជា​បច្ច័យ​នៃន​អរូបាវចរ​ធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​អរូបាវចរ​ចេតនា ជា​បច្ច័យ​នៃ​ពួក​អរូ​បាវ​ចរ​ក្ខន្ធ ដែល​មានចិត្តជា​សមុដ្ឋាន ដោយ​កម្ម​ប្ប​ច្ច័​យ។ មូល គឺ​អរូបាវចរ​ចេតនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។ នអរូបាវចរ​ធម៌ ជា​បច្ច័យ​នៃន​អរូបាវចរ​ធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។ សហជាត គឺន​អរូបាវចរ​ចេតនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​កម្ម​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។
 [២០៣] អរូបាវចរ​ធម៌ ជា​បច្ច័យ​នៃ​អរូបាវចរ​ធម៌ ដោយ​វិបាក​ប្ប​ច្ច័​យ។ នអរូបាវចរ​ធម៌ ជា​បច្ច័យ​នៃន​អរូបាវចរ​ធម៌ ដោយ​វិបាក​ប្ប​ច្ច័​យ។ … ជា​បច្ច័យ ដោយ​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៤ ជា​បច្ច័យ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ មាន​វារៈ៤ ជា​បច្ច័យ ដោយ​ឈាន​ប្ប​ច្ច័​យ មាន​វារៈ៤ ជា​បច្ច័យ ដោយ​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៤ ជា​បច្ច័យ ដោយ​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ២។
ថយ | ទំព័រទី ១៩២ | បន្ទាប់
ID: 637831263747490822
ទៅកាន់ទំព័រ៖