ព្រះត្រៃបិដក ភាគ ១០៤
[២០៤] អរូបាវចរធម៌ ជាបច្ច័យនៃនអរូបាវចរធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ នអរូបាវចរធម៌ ជាបច្ច័យនៃនអរូបាវចរធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ នអរូបាវចរធម៌ ជាបច្ច័យនៃអរូបាវចរធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកអរូបាវចរក្ខន្ធ ដោយវិប្បយុត្តប្បច្ច័យ។
[២០៥] អរូបាវចរធម៌ ជាបច្ច័យនៃអរូបាវចរធម៌ ដោយអត្ថិប្បច្ច័យ បានដល់ សហជាត។ អរូបាវចរធម៌ ជាបច្ច័យនៃនអរូបាវចរធម៌ ដោយអត្ថិប្បច្ច័យ បានដល់ សហជាត និងបច្ឆាជាត។ អរូបាវចរធម៌ ជាបច្ច័យនៃអរូបាវចរធម៌ផង នៃនអរូបាវចរធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត។ នអរូបាវចរធម៌ ជាបច្ច័យនៃនអរូបាវចរធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ នអរូបាវចរធម៌ ជាបច្ច័យនៃអរូបាវចរធម៌ ដោយអត្ថិប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកអរូបាវចរក្ខន្ធ ដោយអត្ថិប្បច្ច័យ។ អរូបាវចរធម៌ក្តី នអរូបាវចរធម៌ក្តី ជាបច្ច័យនៃអរូបាវចរធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។
ID: 637831263962536097
ទៅកាន់ទំព័រ៖