ព្រះត្រៃបិដក ភាគ ១០៤
ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងអត្ថិប្បច្ច័យ មានវារៈ៧ ក្នុងនត្ថិប្បច្ច័យ មានវារៈ៤ ក្នុងវិគតប្បច្ច័យ មានវារៈ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ៧។
[២០៧] អរូបាវចរធម៌ ជាបច្ច័យនៃអរូបាវចរធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។ អរូបាវចរធម៌ ជាបច្ច័យនៃនអរូបាវចរធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ។ អរូបាវចរធម៌ ជាបច្ច័យនៃអរូបាវចរធម៌ផង នៃនអរូបាវចរធម៌ផង ដោយសហជាតប្បច្ច័យ។ នអរូបាវចរធម៌ ជាបច្ច័យនៃនអរូបាវចរធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។ នអរូបាវចរធម៌ ជាបច្ច័យនៃអរូបាវចរធម៌ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។ អរូបាវចរធម៌ក្តី នអរូបាវចរធម៌ក្តី
ID: 637831264389747659
ទៅកាន់ទំព័រ៖