ព្រះត្រៃបិដក ភាគ ១០៤
អនិយ្យានិកធម៌ (ធម៌មិនមែនជាគ្រឿងដឹកនាំសត្វចេញចាកវដ្តៈ) អាស្រ័យនូវនិយ្យានិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកនិយ្យានិកក្ខន្ធ។ និយ្យានិកធម៌ក្តី អនិយ្យានិកធម៌ក្តី អាស្រ័យនូវនិយ្យានិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវនិយ្យានិកក្ខន្ធ១ នូវខន្ធ២…។ អនិយ្យានិកធម៌ អាស្រ័យនូវអនិយ្យានិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវអនិយ្យានិកក្ខន្ធ១ នូវខន្ធ២ … វត្ថុ អាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ ក្នុងខណៈនៃបដិសន្ធិ មហាភូត១…។ អនិយ្យានិកធម៌ អាស្រ័យនូវនិយ្យានិកធម៌ផង នូវអនិយ្យានិកធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកនិយ្យានិកក្ខន្ធផង នូវពួកមហាភូតផង។
[២១៣] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងអនន្តរប្បច្ច័យ មានវារៈ២ ក្នុងសមនន្តរប្បច្ច័យ មានវារៈ២ ក្នុងសហជាតប្បច្ច័យ មានវារៈ៥ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ២ ក្នុងនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ២ ក្នុងបុរេជាតប្បច្ច័យ មានវារៈ២ ក្នុងអាសេវនប្បច្ច័យ មានវារៈ២ ក្នុងកម្មប្បច្ច័យ មានវារៈ៥ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
ID: 637831265384663244
ទៅកាន់ទំព័រ៖