ព្រះត្រៃបិដក ភាគ ១០៤
[២១៤] អនិយ្យានិកធម៌ អាស្រ័យនូវអនិយ្យានិកធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវអនិយ្យានិកក្ខន្ធ១ ជាអហេតុកៈ នូវខន្ធ២ … វត្ថុ អាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ មហាភូត១ ដរាបដល់ពួកអសញ្ញសត្វ មោហៈ ដែលប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈ។ … ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣។
[២១៥] និយ្យានិកធម៌ អាស្រ័យនូវនិយ្យានិកធម៌ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺនិយ្យានិកាធិបតិ អាស្រ័យនូវពួកនិយ្យានិកក្ខន្ធ។ អនិយ្យានិកធម៌ អាស្រ័យនូវអនិយ្យានិកធម៌ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវអនិយ្យានិកក្ខន្ធ១ នូវខន្ធ២ … គឺបដិសន្ធិ ដរាបដល់ពួកអសញ្ញសត្វ បណ្ឌិតគប្បីធ្វើ។ … ព្រោះនអនន្តរប្បច្ច័យ នសមនន្តរប្បច្ច័យ និងនអញ្ញមញ្ញប្បច្ច័យ។បេ។
ID: 637831265590535766
ទៅកាន់ទំព័រ៖