ព្រះត្រៃបិដក ភាគ ១០៤

… ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​មោហៈ ដែល​ប្រកបដោយ​វិចិកិច្ឆា ក្នុង​ខណៈ​នៃ​បដិសន្ធិ រហូតដល់​ពួក​មហាភូត​ជា​ខាងក្នុង។ ទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ អា​ស្រ័យ​នូវ​នទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ អាស្រ័យ​នូវ​មោហៈ ដែល​ប្រកបដោយ​វិចិកិច្ឆា។ ទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌​ក្ដី នទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌​ក្ដី អា​ស្រ័យ​នូវ​នទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ​ក្ដី ចិត្តសមុដ្ឋាន​រូប​ក្ដី អាស្រ័យ​នូវ​មោហៈ ដែល​ប្រកបដោយ​វិចិកិច្ឆា។ ទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ អាស្រ័យ​នូវ​ទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌​ផង នូវ​នទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ដែល​ប្រកបដោយ​វិចិកិច្ឆា​ផង នូវ​មោហៈ​ផង នូវ​ខន្ធ២…។ នទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ អាស្រ័យ​នូវ​ទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌​ផង នូវ​នទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌​ផង ទើប​កើតឡើង ព្រោះ​ហេ​តុ​ប្ប​ច័្ចយ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ទស្សនេ​នប​ហា​តព្វ​ហេតុ​កក្ខន្ធ​ផង នូវ​ពួក​មហាភូត​ផង ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​វិចិកិច្ឆា​ផង នូវ​មោហៈ​ផង។
ថយ | ទំព័រទី ២ | បន្ទាប់
ID: 637831210893391466
ទៅកាន់ទំព័រ៖