ព្រះត្រៃបិដក ភាគ ១០៤
[២៣] ទស្សនេនបហាតព្វហេតុកធម៌ ជាបច្ច័យ នៃទស្សនេនបហាតព្វហេតុកធម៌ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធជាទស្សនេនបហាតព្វហេតុកៈមុនៗ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ។ មូល គឺពួកខន្ធ ដែលប្រកបដោយវិចិកិច្ឆាមុនៗ ជាបច្ច័យនៃមោហៈ ដែលប្រកបដោយវិចិកិច្ឆាក្រោយៗ ដោយអនន្តរប្បច្ច័យ ពួកទស្សនេនបហាតព្វហេតុកក្ខន្ធ ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។ មូល គឺពួកខន្ធ ដែលប្រកបដោយវិចិកិច្ឆាមុនៗ ជាបច្ច័យនៃពួកខន្ធ ដែលប្រកបដោយវិចិកិច្ឆាក្រោយៗផង នៃមោហៈផង ដោយអនន្តរប្បច្ច័យ។ នទស្សនេនបហាតព្វហេតុកធម៌ ជាបច្ច័យនៃនទស្សនេនបហាតព្វហេតុកធម៌ ដោយអនន្តរប្បច្ច័យ គឺមោហៈ ដែលប្រកបដោយវិចិកិច្ឆាមុនៗ ជាបច្ច័យនៃមោហៈ ដែលប្រកបដោយវិចិកិច្ឆាក្រោយៗ ដោយអនន្តរប្បច្ច័យ ជានទស្សនេនបហាតព្វហេតុកៈមុនៗ។បេ។ ជាបច្ច័យនៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។ មូល គឺមោហៈ ដែលប្រកបដោយវិចិកិច្ឆាមុនៗ ជាបច្ច័យនៃពួកខន្ធ ដែលប្រកបដោយវិចិកិច្ឆាក្រោយៗ
ID: 637831215018372242
ទៅកាន់ទំព័រ៖