ព្រះត្រៃបិដក ភាគ ១០៤
[២១៦] និយ្យានិកធម៌ អាស្រ័យនូវនិយ្យានិកធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺនិយ្យានិកក្ខន្ធ១ ក្នុងអរូប។បេ។ អនិយ្យានិកធម៌ អាស្រ័យនូវនិយ្យានិកធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកនិយ្យានិកក្ខន្ធ។ អនិយ្យានិកធម៌ អាស្រ័យនូវអនិយ្យានិកធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវអនិយ្យានិកក្ខន្ធ១ ក្នុងអរូប នូវខន្ធ២ … ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកអនិយ្យានិកក្ខន្ធ គឺបដិសន្ធិ ដរាបដល់ពួកអសញ្ញសត្វ។ អនិយ្យានិកធម៌ អាស្រ័យនូវនិយ្យានិកធម៌ផង នូវអនិយ្យានិកធម៌ផង ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកនិយ្យានិកក្ខន្ធផង នូវពួកមហាភូតផង។
[២១៧] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ២ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៤ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៥ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងនកម្មប្បច្ច័យ មានវារៈ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្ទ្រិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២
ID: 637831265881385145
ទៅកាន់ទំព័រ៖