ព្រះត្រៃបិដក ភាគ ១០៤
ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។
ការរាប់វារៈ២ក្រៅនេះក្តី សហជាតវារៈក្តី បណ្ឌិតគប្បីធ្វើផងចុះ។
បច្ចយវារៈ
[២១៨] និយ្យានិកធម៌ ពឹងផ្អែកនឹងនិយ្យានិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ បានដល់វារៈ៣ ប្រហែលគ្នានឹងបដិច្ចវារៈដែរ។ អនិយ្យានិកធម៌ ពឹងផ្អែកនឹងអនិយ្យានិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងអនិយ្យានិកក្ខន្ធ១ ដរាបដល់ពួកមហាភូតខាងក្នុង ពួកអនិយ្យានិកក្ខន្ធ ពឹងផ្អែកនឹងវត្ថុ។ និយ្យានិកធម៌ ពឹងផ្អែកនឹងអនិយ្យានិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកនិយ្យានិកក្ខន្ធ ពឹងផ្អែកនឹងវត្ថុ។ និយ្យានិកធម៌ក្តី អនិយ្យានិកធម៌ក្តី ពឹងផ្អែកនឹងអនិយ្យានិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកនិយ្យានិកក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកមហាភូត។ និយ្យានិកធម៌ ពឹងផ្អែកនឹងនិយ្យានិកធម៌ផង នឹងអនិយ្យានិកធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងនិយ្យានិកក្ខន្ធ១ផង នឹងវត្ថុផង នឹងខន្ធ២…។
ID: 637831266098399079
ទៅកាន់ទំព័រ៖