ព្រះត្រៃបិដក ភាគ ១០៤
អនិយ្យានិកធម៌ ពឹងផ្អែកនឹងនិយ្យានិកធម៌ផង នឹងអនិយ្យានិកធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកនិយ្យានិកក្ខន្ធផង នឹងពួកមហាភូតផង។ និយ្យានិកធម៌ក្តី អនិយ្យានិកធម៌ក្តី ពឹងផ្អែកនឹងនិយ្យានិកធម៌ផង នឹងអនិយ្យានិកធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងនិយ្យានិកក្ខន្ធ១ផង នឹងវត្ថុផង នឹងខន្ធ២ … ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកនិយ្យានិកក្ខន្ធផង នឹងពួកមហាភូតផង។
[២១៩] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៤ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៤ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៤ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៤ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៤ ក្នុងអាសេវនប្បច្ច័យ មានវារៈ៤ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ១។បេ។ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[២២០] អនិយ្យានិកធម៌ ពឹងផ្អែកនឹងអនិយ្យានិកធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងអនិយ្យានិកក្ខន្ធ១ ជាអហេតុកៈ ដរាបដល់ពួកអសញ្ញសត្វ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខ្វាយតនៈ។បេ។ ពួកអនិយ្យានិកក្ខន្ធ ជាអហេតុកៈ ពឹងផ្អែកនឹងវត្ថុ មោហៈ ដែលប្រកបដោយវិចិកិច្ឆា
ID: 637831266340872046
ទៅកាន់ទំព័រ៖