ព្រះត្រៃបិដក ភាគ ១០៤

ប្រកបដោយ​ឧទ្ធច្ចៈ ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​ប្រកបដោយ​វិចិកិច្ឆា​ផង នឹង​វត្ថុ​ផង។
 [២២១] អនិយ្យានិកធម៌ ពឹងផ្អែក​នឹង​និយ្យានិកធម៌ ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [២២២] និយ្យានិកធម៌ ពឹងផ្អែក​នឹង​និយ្យានិកធម៌ ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​និយ្យានិកា​ធិប​តិ ពឹងផ្អែក​នឹង​ពួក​និយ្យានិក​ក្ខន្ធ។ អនិយ្យានិកធម៌ ពឹងផ្អែក​នឹង​អនិយ្យានិកធម៌ ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​ពឹងផ្អែក​នឹង​អនិយ្យានិក​ក្ខន្ធ១ ដរាបដល់​ពួក​អសញ្ញ​សត្វ។ និយ្យានិកធម៌ ពឹងផ្អែក​នឹង​អនិយ្យានិកធម៌ ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​និយ្យានិកា​ធិប​តិ ពឹងផ្អែក​នឹង​វត្ថុ។ និយ្យានិកធម៌ ពឹងផ្អែក​នឹង​និយ្យានិកធម៌​ផង នឹង​អនិយ្យានិកធម៌​ផង ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​និយ្យានិកា​ធិប​តិ ពឹងផ្អែក​នឹង​ពួក​និយ្យានិក​ក្ខន្ធ​ផង នឹង​វត្ថុ​ផង។
 [២២៣] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នអនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអាហារ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ២០៣ | បន្ទាប់
ID: 637831266620154668
ទៅកាន់ទំព័រ៖