ព្រះត្រៃបិដក ភាគ ១០៤

ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ២។ ការរាប់​វារៈ២ក្រៅ​នេះ​ក្តី សម្បយុត្ត​វារៈ​ក្តី បណ្ឌិត គប្បី​ធ្វើ​យ៉ាងនេះ​ចុះ។

បញ្ហា​វារៈ


 [២២៧] និយ្យានិកធម៌ ជា​បច្ច័យ​នៃ​និយ្យានិកធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​និយ្យានិក​ហេតុ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយហេតុ​ប្ប​ច្ច័​យ។ មូល គឺ​ពួក​និយ្យានិក​ហេតុ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយហេតុ​ប្ប​ច្ច័​យ។ មូល គឺ​ពួក​និយ្យានិក​ហេតុ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ។ អនិយ្យានិកធម៌ ជា​បច្ច័យ​នៃ​អនិយ្យានិកធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​អនិយ្យានិក​ហេតុ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ គឺ​បដិសន្ធិ។
 [២២៨] និយ្យានិកធម៌ ជា​បច្ច័យ​នៃ​អនិយ្យានិកធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ព្រះ​អរិយៈ ចេញ​អំពី​មគ្គ ហើយ​ពិចារណា​នូវ​មគ្គ ដឹង​នូវ​ចិត្ត​នៃ​បុគ្គល​អ្នក​ប្រកបដោយ​និយ្យានិក​ចិត្ត ដោយ​ចេ​តោ​បរិ​យញ្ញា​ណ ពួក​និយ្យានិក​ក្ខន្ធ (ជា​បច្ច័យ) នៃ​ចេ​តោ​បរិ​យញ្ញា​ណ ក្នុង​កាលមុន។បេ។ ជា​បច្ច័យ​នៃ​ការពិចារណា​នូវ​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២០៥ | បន្ទាប់
ID: 637831272830719814
ទៅកាន់ទំព័រ៖