ព្រះត្រៃបិដក ភាគ ១០៤
អនិយ្យានិកធម៌ ជាបច្ច័យនៃអនិយ្យានិកធម៌ ដោយអារម្មណប្បច្ច័យ គឺនូវទាន … នូវសីល … ធ្វើនូវឧបោសថកម្ម ហើយពិចារណានូវហេតុនោះ ត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវហេតុនោះ។បេ។ ទោមនស្ស កើតឡើង ដែលបានសន្សំហើយ ក្នុងកាលមុន … អំពីឈាន។បេ។ ពួកព្រះអរិយៈ ពិចារណានូវផល ពិចារណានូវព្រះនិពា្វន ឯព្រះនិពា្វន ជាបច្ច័យនៃគោត្រភូ វោទានៈ ផល និងកិរិយាពិចារណា ដោយអារម្មណប្បច្ច័យ ពួកព្រះអរិយៈ ឃើញច្បាស់នូវកងកិលេស ដែលលះបង់ហើយ … នូវកងកិលេស ដែលសង្កត់សង្កិនហើយ … ដែលដុះដាលឡើងហើយ ក្នុងកាលមុន … នូវចក្ខុ … នូវវត្ថុ…(ពិចារណា) នូវពួកអនិយ្យានិកក្ខន្ធថាមិនទៀង។បេ។ ទោមនស្ស កើតឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ ដឹងនូវចិត្តរបស់បុគ្គលអ្នកប្រកបដោយអនិយ្យានិកចិត្ត ដោយចេតោបរិយញ្ញាណ អាកាសានញ្ចាយតនៈ (ជាបច្ច័យ) នៃវិញ្ញាណញ្ចាយតនៈ អាកិញ្ចញ្ញាយតនៈ (ជាបច្ច័យ) នៃនេវសញ្ញានាសញ្ញាយតនៈ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ ពួកអនិយ្យានិកក្ខន្ធ ជាបច្ច័យនៃកិរិយាពិចារណា នូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុពេ្វនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ
ID: 637831273016138370
ទៅកាន់ទំព័រ៖